ក្រសួងសុខាភិបាលប្រកាសពីករណីបុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ នៅស្រុកមេសាង ស្លាប់ដោយសារកូវីដ១៩

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរម្នាក់ទៀត អាយុ៣៥ឆ្នាំ នៅឃុំព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង ដែលមានវិជ្ជមានជំងឺកូវីដ១៩ បានទទួលមរណភាព ដោយសារជំងឺនេះ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០៖២០នាទីព្រឹក៕