ក្រុងបាវិតចាប់ផ្តើមរឹតត្បិតការចេញពីផ្ទះ និងការជួបជុំជាបណ្តោះអាសន្នរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៨ មេសា

ខេត្តស្វាយរៀង ៖ យោងតាមរដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្តីសម្រេចការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តក្រុងបាវិត ខេត្តស្វាយរៀង។

បើយោងតាមសេចក្តីសម្រេចនោះ អាជ្ញាធរចេញវិធានការរឹតត្បិតការចេញពីផ្ទះ និងការជួបជុំនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀងរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃ០៧ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃ១៨ ខែមេសា ឆ្នាំ២០២១៕ ដោយ ៖ ភក្តី

សូមអានព័ត៌មានលម្អិតខាងក្រោម ៖