

នៅតែធ្ងន់ធ្ងរ ! ប្រេស៊ីលមានអ្នកស្លាប់ប្រចាំថ្ងៃដោយកូវីដចំនួន៤.១៩៥ នាក់

ប្រេស៊ីល ៖ ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃអង្គារថាប្រទេសប្រេស៊ីលបានចុះបញ្ជីអ្នកស្លាប់ដោយជំងឺកូវីដ១៩ចំនួន ៤.១៩៥នាក់ក្នុងមួយថ្ងៃដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៣៦.៩៤៧ នាក់។ ទន្ទឹមនឹងនេះដែរមនុស្ស ៨៦.៩៧៩នាក់បានឆ្លងកូវីដ១៩ក្នុងរយៈពេលដូចគ្នា ដែលធ្វើឱ្យចំនួនអ្នកឆ្លងនៅទូទាំងប្រទេសកើនឡើងដល់ប្រហែល១៣.១០០.៥៨០ករណី។
អាជ្ញាធរសុខាភិបាលនៅទីក្រុងសៅប៉ូឡូដែលរងគ្រោះខ្លាំងបានព្រមានថាខែមេសានឹងជាខែអាក្រក់បំផុតនៃរោគរាតត្បាតនេះដែលបណ្តាលឱ្យមានមនុស្សស្លាប់កើនឡើងជាងខែមីនាទូទាំងប្រទេសប្រេស៊ីល។
ប្រទេសប្រេស៊ីលបានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងរបស់ខ្លួននៅថ្ងៃទី ១៧ ខែមករាហើយរហូតមកដល់ពេលនេះបានចាក់វ៉ាក់សាំងដល់មនុស្សចំនួន២០.០២៣.១៣២នាក់បានទទួលមួយដូស ខណៈមនុស្ស ៥.៥៩៥.៩២៩នាក់បានទទួលពីរដូសរួចរាល។
ប្រទេសអាមេរិកខាងត្បូងគឺជាប្រទេសដែលរងគ្រោះខ្លាងជាងគេដោយសារកូវីដ១៩គឺឈរនៅលេខរៀងទី២លើពិភពលោកទាំងការស្លាប់និងករណីឆ្លងបន្ទាប់ពីសហរដ្ឋអាមេរិក៕