សហរដ្ឋអាមេរិកបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ជាង៦ម៉ឺននាក់ទៀតក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១នេះ បង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦២,២៨៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៩០៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣១,៥៦០,៤៣៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៧០,២៦០នាក់ និងជាសះស្បើយឡើងសរុប ២៤,១២២,២២១នាក់៕