ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ឆ្លងកូវីដ១៩

ភ្នំពេញ ៖ ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលមានវ័យរហូតដល់៧៧ឆ្នាំត្រូវបានមន្រ្តីសុខាភិបាល និងអាជ្ញាធរប្រាប់ថា ឯកឧត្តមបានរកឃើញវិជ្ជមានកូវីដ១៩ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

ឯកឧត្តមរដ្ឋលេខាធិការរូបនេះស្នាក់នៅក្នុងភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវដល់អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយឯកឧត្តម ម៉ៅ អាយុទ្ធ សូមទៅយកសំណាក ដើម្បីស្វែងរកជំងឺកូវីដ១៩។

បើតាម ឯកឧត្តម មាស សុភ័ណ្ឌ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា មកដល់ពេលនេះ យើងមិនទាន់ដឹងថា មនុស្សនៅក្នុងក្រសួងប៉ុន្មាននាក់នោះទេ ដែលជាប់ពាក់ព័ន្ធនឹងគាត់ ( ឯកឧត្តម ម៉ៅ អាយុទ្ធ )។ យើងកំពុងតែស្រាវជ្រាវថា គាត់បានមកក្រសួងព័ត៌មាននៅថ្ងៃណា ហើយគាត់បានជួបនរណាខ្លះ៕