រដ្ឋបាលរាជធានីភ្នំពេញបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៧៨នាក់ ដែលរកឃើញម្សិលមិញ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៧៨ នាក់ទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩ នៅថ្ងៃទី០៦ ខែមេសា ម្សិលមិញ។

ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល៕

ខាងក្រោមនេះគឺនាមរបស់អ្នកជំងឺកូវីដ១៩៖