ឯកឧត្តម ម៉ែន វិបុល ដឹកនាំកិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នាឱកាសបុណ្យចូលឆ្នាំថ្មី

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវ និងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធនិងជំងឺកូវីដ១៩ ខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាល ដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង រួមទាំងការពង្រឹងសន្តិសុខសណ្តាប់ធ្លាប់សង្គម ក៏ដូចជាការរិតត្បិតការប្រមូលផ្តុំមនុស្សនៅក្នុងមូលដ្ឋាន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនិងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសុខាភិបាល លោកប្រធានមន្ទីរការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ លោកប្រធានមន្ទីរធម្មការ និងសាសនា និងលោកប្រធានមន្ទីរទេសចរណ៕ ដោយ ៖ ភក្តី