ក្រសួងមុខងារសាធារណៈស្នើផ្តល់ជាបន្ទាន់នូវចំនួនមន្ត្រីរាជការស៊ីវិល និងមន្ត្រីកិច្ចសន្យាដែលនៅមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈសូមគោរពស្នើសុំផ្ដល់ជាបន្ទាន់នូវចំនួនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់ កិច្ចសន្យា របស់ ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលរាជធានី ខេត្ត (ដោយមិនរាប់បញ្ចូលកងកម្លាំងប្រដាប់អាវុធ) ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយគិតមកដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងតាមលិខិតរបស់ក្រសួងមុខងារសាធារណៈដែលទទួលបាននៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ។

សូមជម្រាប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ បានថ្លែងសារពិសេសមួយ ដោយប្រកាសថា នៅពេលខាងមុខ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការដែលគេចវេសមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាចនឹងត្រូវបាត់បង់ការងារតែម្តង៕