ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៣៣៤នាក់ទៀត

បាងកក ៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ នៅថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺនេះ ៣៣៤នាក់ថ្មីទៀត ដោយក្នុងនោះ ៣២៧នាក់ជាករណីឆ្លងក្នុងស្រុក និង០៧នាក់ទៀតជាករណីនាំចូល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។

នៅក្នុងរបាយការណ៍ប្រចាំថ្ងៃខាងលើនេះបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លង COVID-19 ក្នុងស្រុកទាំង ៣២៧ករណីនោះ គឺ ២១៦នាក់់ត្រូវបានរកឃើញ នៅទីក្រុងបាងកក, ២០នាក់នៅខេត្តសាកែវ, ១៥នាក់នៅខេត្តសាមុតប្រាកាន, ១២នាក់នៅខេត្តសាមុតសាខន, ០៨នាក់នៅខេត្តនុនថាបុរី, ០៦នាក់នៅខេត្តឈុនបុរី, ០២នាក់នៅខេត្តឈៀងម៉ៃ និងខេត្តមួយចំនួនទៀតមានអ្នកឆ្លងតិចតួច។

សូមជម្រាបថា គិតត្រឹមថ្ងៃពុធនេះថៃមានករណីឆ្លង COVID-19 សរុប ២៩,៩០៥ករណី ក្នុងនោះមានអ្នកស្លាប់ ៩៥នាក់ និងជាសះស្បើយឡើងវិញ ២៨,០៦៩នាក់ (ស្មើនឹង ៩៣%)៕