យូណេស្កូ ៖ កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន១៧ លើពិភពលោកដែលផ្តល់អាទិភាពចាក់វ៉ាក់សាំងដល់គ្រូបង្រៀន

ភ្នំពេញ ៖ អង្គការយូណេស្កូបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសជាប់ថ្នាក់ខ្ពស់ ក្នុងចំណោមប្រទេសទាំង១៧ នៅលើសកលលោក ដែលបានផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ីនៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា ការផ្តល់ចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើងតាមរយៈការសិក្សាស្រាវជ្រាវលើប្រទេសចំនួន១៥០នៅក្នុងពិភពលោក ដោយអង្គការយូណេស្កូ និងក្រុមការងារអន្តរជាតិ ទទួលបន្ទុកគ្រូបង្រៀន សម្រាប់ការអប់រំឆ្នាំ២០៣០ អស់រយៈពេល ១ឆ្នាំ ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ពីខែមីនា ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២១៕