ជនជាតិឥណ្ឌូណេស៊ីម្នាក់ស្លាប់ ខណៈពេទ្យថា ប្រើគ្រឿងញៀនហួសកម្រិត

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិឥណ្ឌូណេស៊ីវ័យក្មេងម្នាក់ស្លាប់ សង្ស័យប្រើប្រាសគ្រឿងញៀនហួសប្រមាណ បណ្តាលឲ្យគាំងបេះដូង មិនមែនមកពីជំងឺកូវីដ១៩នោះទេ។ ករណីនេះបានកើតឡើងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ នៅវេលាម៉ោង១០ ព្រឹកនៅក្នុងផ្ទះមួយភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពឈ្មោះ ហនឌ្រី ហ្គុនណាវ៉ាន់ ( HENDRI GUNAWAN ) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី កាន់លិខិតឆ្លងដែនលេខ C6202574 ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្មានមុខរបរ។ ពេលដួលសន្លប់ត្រូវបានមិត្តភក្តិរស់នៅជាមួយនាំគ្នាជួយសង្គ្រោះដឹកយកទៅមន្ទីរពេទ្យបង្អែក តែបានស្លាប់តាមផ្លូវ៕ ដោយ ៖ នាយកំសត់