អាជ្ញាធរក្រុងបាវិតចុះអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រក្រុង

ខេត្តស្វាយរៀង នៅល្ងាចថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក .. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះលោកលឹម សៀងហេង អភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត នេះបានដឹកនាំកម្លាំងចុះអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រក្នុងក្រុងបាវិត។

ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោក វណ្ណ សុមុន្នី អភិបាលរងក្រុង លោកអធិការនគរបាលក្រុង លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងនិងអាជ្ញាធរដែលពាក់ពន្ធ័ផងដែរ។

សូមបញ្ជាក់ថា យោងតាមសេចក្តីសម្រេចលេខ ៤៤សសរ ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា

សេចក្តីសម្រេចលេខ ០២៥សសរ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង របស់រដ្ឋបាលខេត្តស្វាយរៀង៕ ដោយ ភក្តី