ខណៈនេះ ​អ្នក​ឆ្លង​កូ​វីដ​១៩​លើ​លោក​កើន​ដល់​ជាង​១៣៣​លាន ​៦៨​ម៉ឺន​នាក់ ស្លាប់ជាង២លាន ៩០ម៉ឺននាក់​

​បរទេស ៖ យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldomete បង្ហាញថា គិត​ត្រឹម​ម៉ោង៨​ព្រឹក​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២១​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ១៣៣,៦៨០,៥៦៦​នាក់​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ២,៩០០,៩០៩​នាក់ និង​ជាសះស្បើយ​ឡើងវិញ ១០៧,៨០១,០៨៣​នាក់​។​

​​គេហទំព័រដដែលបាន​បង្ហាញថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅតែមាន​សភាព​ស្រួចស្រាវ​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ថ្មី​នៅតែមាន​ចំនួន​ច្រើន​។​ ក្នុងនោះសហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ មាន​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ៣១,៦៣៧,២៤៣​នាក់ ស្លាប់​ចំនួន ៥៧២,៨៤៩​នាក់ និង​ជាសះស្បើយ​ចំនួន ២៤,២០៦,៥៣៩​នាក់​។​

​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​ប្រទេស​ប្រេ​ស៊ី​ល​ ​មាន​អ្នក​ឆ្លង ១៣,១៩៧,០៣១​នាក់ ស្លាប់​ចំនួន ៣៤១,០៩៧​នាក់ និង​ជាសះស្បើយ ១១,៦៦៤,១៥៨​នាក់​ និងប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេស​ឥណ្ឌា​ មាន​អ្នក​ឆ្លង ១២,៩២៦,០៦១​នាក់ ស្លាប់ ១៦៦,៨៩២​នាក់ និង​ជាសះស្បើយ ១១,៨៤៨,៩០៥​នាក់​៕