ក្រសួងសុខាភិបាលប្រកាសពីករណីស្លាប់បុរសជនជាតិខ្មែរចំនួន០២នាក់ទៀត អាយុ៦៨ឆ្នាំ និងអាយុ៤៩ឆ្នាំ ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសស្តីពីករណីស្លាប់របស់បុរសជនជាតិខ្មែរចំនួន០២នាក់ អាយុ៦៨ឆ្នាំ និងអាយុ៤៩ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖

– ករណីបុរសជនជាតិខ្មែរអាយុ ៦៨ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩។

– ករណីបុរសជនជាតិខ្មែរអាយុ ៤៩ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និងរលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ១៩។

សូមជម្រាបថា រហូតមកដល់ពេលនេះអ្នកជំងឺកូវីដ១៩ ចំនួន ២៤នាក់ហើយ ដែលស្លាប់ដោយសារជំងឺកូវីដ១៩៕