ទីតាំងសង្វៀនបញ្ជាល់មាន់បង្កប់អាប៉ោងរបស់ឈ្មោះ ហុក និងឈ្មោះ ឡាយ នៅភូមិខ្ចៅកំពុងបើកលេងរាល់ថ្ងៃ តែសមត្ថកិច្ចមិនបង្ក្រាប

ខេត្តកំពង់ចាម ៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា មានទីតាំងសង្វៀនបញ្ជល់មាន់ បង្កប់អាប៉ាងនៅចំណុចក្បែរស្ពានថ្មីចម្ងាយ ៣០០ម៉ែត្រ ស្ថិតក្នុងភូមិខ្ចៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម កំពុងតែបើកដំណើរការលេងយ៉ាងសប្បាយគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ មិនខ្លាចពីការឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែអាជ្ញាធរហាក់ដូចជាដេកលក់ និងមិនមានវិធានការចុះបង្ក្រាបទាល់តែសោះ។

បើតាមសេចក្តីរាយការណ៍ខាងលើបានឲ្យដឹងថា ម្ចាស់ទីតាំងសង្វៀនបញ្ជល់មាន់មាន ឈ្មោះ ” ហុក ” និងមេបាញ់អាប៉ោងឈ្មោះ ” ឡាយ ” បានបើកដំណើរការលេងជារៀងរាល់ថ្ងៃចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ៧យប់ និងចាក់ភ្នាល់ស៊ីសងចាញ់ឈ្នះលក្ខណៈទ្រង់ទ្រាយធំៗទៀតផង។

ប្រជាពលរដ្ឋបានអំពាវនាវដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏ដូចជា ឯកឧត្តម ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ជួយមានវិធានការបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់របស់ឈ្មោះ ” ហុក ” និងមេបាញ់អាប៉ោងឈ្មោះ ” ឡាយ ” នេះផង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្គម និងបង្ការកុំឲ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រោះថា សង្វៀនបញ្ជល់មាន់ខាងលើនេះ មានមជ្ឈដ្ឋានក្រុមអ្នកញៀនភ្នាល់ និងញៀនចាក់អាប៉ោងមកពីគ្រប់ទិសទី រួមទាំងភ្នំពេញផងដែរ៕ ដោយ ៖ សហការី