ម៉ាឡេស៊ី​មានបន្តរកឃើញ​ករណី​ឆ្លង​កូ​វីដ​​ចំនួន ១៩,១៩៨ និង​ស្លាប់​២៩២នាក់ក្នុង១ថ្ងៃ​

គូ​ឡា​ឡាំ​ពួ​ ៖ ប្រទេស​ម៉ាឡេស៊ី​បាន​រាយការណ៍​ពី​ការឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ ១៩ ចំនួន ១៩.១៩៨ នាក់​ទៀត​គិត​ត្រឹម​យប់​ថ្ងៃអាទិត្យ ដែល​ធ្វើឱ្យ​ចំនួន​សរុប​នៅ​ទូទាំងប្រទេស​កើន​ដល់ ១.៩៧៩.៦៩៨ នាក់​។​

បើតាមក្រសួងសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា ក្នុងចំណោមករណីថ្មីទាំង ១៩.១៩៨ករណី មានតែ៥ករណីប៉ុណ្ណោះ ជា​ការករណី​នាំចូល ខណៈ​១៩.១៩៣ ករណី​ជាការ​ឆ្លង​ក្នុងស្រុក​។ ទន្ទឹមនោះ អ្នកស្លាប់​ចំនួន ២៩២ នាក់​ទៀត​ត្រូវបាន​គេ​រាយការណ៍​បន្ថែម ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​កើនឡើង​ដល់ ២០.៧១១ នាក់​។​

គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា អ្នកជំងឺ​ប្រមាណ ២០.៩៨០ នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ បន្ទាប់ពី​បានជា​សះស្បើយ ដែលនាំឱ្យ​ចំនួន​សរុប​នៃ​ការ​ជាសះស្បើយ​កើនឡើង​ដល់ ១.៧២១.៧១០ នាក់​បន្ថែមទៀត​៕