ក្នុង១ថ្ងៃ សហរដ្ឋអាមេរិកមានមនុស្ស ៣៥,៤៥០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ២៥១នាក់ស្លាប់

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣៥,៤៥០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៥១នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤១,៨៥៣,៣៦២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៧៧,៩៨៨នាក់ និងជាសះស្បើយឡើងសរុប ៣១.៩៩លាននាក់៕