ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់ ចំនួន៩នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស៩នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១០០,១៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩៤, ៣២៦នាក់ និងស្លាប់សរុបចំនួន ២,០៤៩នាក់៕