បេក្ខភាពចំនួន៦ ប្រជែង​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ AFF Suzuki Cup ខណៈកម្ពុជា​ដាក់ពាក្យ​រួចរាល់​

ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានដាក់​ពាក្យ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២០ (AFF Suzuki Cup 2020) រួចរាល់​ហើយ គ្រា​ដែល​បេក្ខភាព​ដាក់ពាក្យ​ប្រជែង​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ​បាន​កើន​ដល់ ៦​ប្រទេស​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​បេក្ខភាព ៦​ប្រទេស ដែល​បានដាក់​ពាក្យ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ AFF Suzuki Cup 2020 រួមមាន ៖ កម្ពុជា ឥណ្ឌូនេស៊ី សិង្ហ​បុរី ឡាវ ហ្វីលីពីន និង​ថៃ ខណៈ​ការដេញថ្លៃ​គ្រោង​ធ្វើឡើង​នាពេល​ឆាប់ៗ​ខាងមុខ​។

​ដោយឡែក​ការចាប់​ឆ្នោត​នៃ​ការប្រកួត​ពានរង្វាន់ AFF SUZUKI CUP 2020 នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង ៣ រសៀល នៅ​ប្រទេស សិង្ហបូរី (​ម៉ោង ២​នៅ​កម្ពុជា​) ដែល​កាលបរិច្ឆេទ​នៃ​ការប្រកួត​គ្រោង​ធ្វើឡើង​ពីថ្ងៃ​ទី ៥ ខែធ្នូ ឆ្នាំ ២០២១ ដល់​ថ្ងៃទី ១ ខែមករា​ឆ្នាំ ២០២២ ៕