វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១១,១៧២ករណីទៀត និងស្លាប់២៩៨នាក់

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទម្សិលមិញបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១១,១៧២ ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News ។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៤រណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះមានរហូតដល់ ៥,៤៤៦នាក់។ ក្នុងរបាយការណ៍ថ្ងៃដដែលនេះមានករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន២៩៨នាក់បន្ថែមទៀតផងដែរ។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៦២៤,៥៤៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៣៨៥,៧៧៨នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ១៥,៦៦០នាក់៕