ថ្ងៃនេះ ថៃមានករណីឆ្លងកូវីដថ្មីចំនួន ១១.៧៨៦នាក់ និងស្លាប់១៣៦ នាក់បន្ថែមទៀត

បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃអង្គារនេះបានប្រកាសពីការបន្តរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន១១១.៧៨៦នាក់ និងស្លាប់ចំនួន១៣៦នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោង។ នេះបើយោងងតាមការចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។

បើតាមក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងចំនួន១១.៧៨៦ករណី ក្នុងនោះ១១.៥១៥ នៅក្នុងប្រជាជនទូទៅ និង២៧១អ្នកទោសក្នុងពន្ធនាគារ។ ទន្ទឹមនោះ នៅថ្ងៃចន្ទម្សិលមិញ អ្នកជំងឺកូវីដ ១៩ ចំនួន១៤.៧៣៨នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីជាសះស្បើយពីជំងឺនេះ។

សូមជម្រាបថា ចាប់តាំងពីថ្ងៃទី១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ១៩ បានចាប់ផ្តើមប្រទេសថៃបានព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន ១.៣៧៧.៦៧៩ នាក់ក្នុងនោះ ១.២៣៥.៤៧០ នាក់បានជាសះស្បើយ។ ដោយឡែកចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីដើមឆ្នាំមុនមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១.៤០៦.៥៤២ ករណីដោយមានអ្នកជាសះស្បើយសរុបចំនួន ១.២៦២.៨៩៦ នាក់៕