ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,០៦១,៦៤៤នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៤៤,៥០២នាក់។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,១៧០,០៨៨នាក់ (ស្លាប់ ១៣៩,១៦៥នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,២៤៨,០៧១នាក់ (ស្លាប់ ៣៥,៣០៧នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ១,៩៩៥,៧៧១នាក់ (ស្លាប់ ២១,១២៤នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ១,៣៩៤,៧៥៦នាក់ (ស្លាប់ ១៤,៤៨៥នាក់), វៀតណាម ឆ្លងចំនួន ៦២៤,៥៤៧នាក់ (ស្លាប់ ១៥,៦៦០នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៣៤,១០៦នាក់ (ស្លាប់ ១៦,៦១៧នាក់), កម្ពុជា ឆ្លងចំនួន ១០០,១៣៣នាក់ (ស្លាប់ ២,០៤៩នាក់), សិង្ហបុរី ឆ្លងចំនួន ៧២,២៩៤នាក់ (ស្លាប់ ៥៨នាក់), ទ្បាវ ឆ្លងចំនួន ១៧,៥៥៥នាក់ (ស្លាប់ ១៦នាក់) និងព្រុយណេ ឆ្លងចំនួន ៤,៣២៣នាក់ (ស្លាប់ ២១នាក់)៕