សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ខណៈនៅទូទាំងប្រទេសកម្ពុជា ចាក់ដូសទី៣ ឬដូសជំរុញបានប្រមាណជិត៧៨ម៉ឺននាក់រួចទៅហើយ។

សម្តេចតេជោ លើកឡើងថា យើងនឹងបន្តការចាក់ដូសទី៣ ឲ្យបានគ្រប់ៗគ្នាសម្រាប់បងប្អូនដែលបានចាក់ដូសទី១ និងដូសទី២រួចរាល់ ទៅតាមពេលវេលាដែលត្រូវចាក់ដោយគិតពីដូសទី២ទៅដូសទី៣ ក្នុងរយៈពេលពី៤ទៅ៦ខែ៕