ពលរដ្ឋក្រីក្រ ២៤២គ្រួសារ និងសមាជិកក្រុមប្រឹក្សាឃុំថ្មីទទួលបានថវិកា និងគ្រឿងឧបភោគបរិភោគពីលោកស្រី ទ្រី ដាណា

ខេត្តស្វាយរៀង ៖ លោកស្រី ទ្រី ដាណា ម្ចាស់ក្រុមហ៊ុន NNP នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រកំពុងជួបប្រទះនូវការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចំនួន២៤២គ្រួសារ ស្ថិតក្នុងភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

នៅក្នុឱកាសនោះលោកស្រីក៏បានលើកទឹកចិត្ត និងក្រើនរំលឹកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា « ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដើម្បីទប់ទល់នឹងមេរោគ ប្រភេទដែលតា ឬប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រមានជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃចំនួន២៤២ គ្រួសារក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ២០គីឡូក្រាម, មី១កេសតូច, ត្រីខ១យួរ, ទឹកសុទ្ធ១កេស និង ថវិកា៥ម៉ឺនរៀល។ ចំណែកសមាជិកក្រុមប្រឹក្សាឃុំម្នាក់ៗ ទទួលបានថវិកា៥ម៉ឺនរៀលផងដែរ៕ ដោយ ៖ ភក្តី