ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២២៦លាន ១០ម៉ឺននាក់ ស្លាប់ជាង ៤លាន ៦៥ម៉ឺននាក់

ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២២៦, ១០៤,០៦២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៦៥២,៦៤០នាក់ និងជាសះស្បើយឡើងវិញ ២០២,៧៣៧,៦០៣នាក់។

តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៤២,១៤០,១០៣នាក់ ស្លាប់ចំនួន ៦៨០,២៧៤នាក់ និងជាសះស្បើយចំនួន ៣២,០៦២,៩០៥នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៣,២៨៨,០២១ នាក់ ស្លាប់ចំនួន ៤៤៣,២៤៧នាក់ និងជាសះស្បើយ ៣២,៤៧៦,៦៤៧នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២១, ០០៦,៤២៤នាក់ ស្លាប់ ៥៨៧,១៣៨នាក់ និងជាសះស្បើយ ២០,០៧៦,៧៣៣នាក់៕