សហរដ្ឋអាមេរិកមានមនុស្ស ១០៩,៤៣២នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨១៥នាក់ស្លាប់ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១០៩,៤៣២នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨១៥នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤២,១៤០,១០៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៨០,២៧៤នាក់ និងជាសះស្បើយឡើងសរុប ៣២.០៦លាននាក់៕