ស្លាប់៧នាក់ និងរបួស៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៤ ខែកញ្ញាម្សិលមិញ

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល៣នាក់។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន ៖ ល្បឿន, មិនគោរពសិទ្ធិ, ស្រវឹង, បត់គ្រោះថ្នាក់ និងប្រជែងគ្រោះថ្នាក់៕