កម្ពុជាសម្រេចការចាក់វ៉ាក់សាំងកូវីដ-១៩ បាន៩៧,៧៤%​ ធៀបនឹងប្រជាជនគោលដៅ​១០លាននាក់

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ ​ មាន​ ៩៧,៧៤%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៧,២៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។ នេះបើយោងតាមរបាយការណ៍ក្រសួងសុខាភិបាល៕