ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,១២៥,៨៨០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៤៥,៩៣៤នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,១៧៤,២១៦នាក់ (ស្លាប់ ១៣៩,៤១៥នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,២៦៦,០៦៦នាក់ (ស្លាប់ ៣៥,៥២៩នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,០១១,៤៤០នាក់ (ស្លាប់ ២១,៥៨៧នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ១,៤០៦,៥៤២នាក់ (ស្លាប់ ១៤,៦២១នាក់), វៀតណាម ឆ្លងចំនួន ៦៣៥,០៥៥នាក់ (ស្លាប់ ១៥,៩៣៦នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៣៦,៥២៧នាក់ (ស្លាប់ ១៦,៦៩៣នាក់), កម្ពុជា ឆ្លងចំនួន ១០០,៧៩០នាក់ (ស្លាប់ ២,០៥៨នាក់), សិង្ហបុរី ឆ្លងចំនួន ៧៣,១៣១នាក់ (ស្លាប់ ៥៨នាក់), ទ្បាវ ឆ្លងចំនួន ១៧,៦៨២នាក់ (ស្លាប់ ១៦នាក់) និងព្រុយណេ ឆ្លងចំនួន ៤,៤៣១នាក់ (ស្លាប់ ២១នាក់)៕