ក្រសួង​សុខាភិបាលហាម​មិន​ឲ្យទិញ ​និងប្រើប្រាស់​ឱសថ​សម្រក​ទម្ងន់​ឈ្មោះ ECOSLIM ជាបន្ទាន់​

រាជធានី​ភ្នំពេញ ៖ យោងតាម​ផេ​ក​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង បាន​ឲ្យ​ដឹងថា​​ក្រសួងសុខាភិបាល បានចេញ​ប្រកាស​ព័ត៌មាន ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប​ញ្ឈ​ប់​ការទិញ និង​ប្រើប្រាស់​ឱសថ​សម្រក​ទម្ងន់​ឈ្មោះ ECOSLIM នេះ​ជាបន្ទាន់​ពី​គណនី​ឈ្មោះ Ecoslim Cambodia ពីព្រោះ​ឱសថ​ប្រភេទ​នេះ មិនបាន​ត្រួតពិនិត្យ​គុណភាព និង​គ្មាន​លេខ​បញ្ជិកា​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ឡើយ ហើយ​ថែមទាំង​យកឈ្មោះ ក្រសួងសុខាភិបាល​មក​ផ្សព្វផ្សាយ​បំផ្លើស ដើម្បី​បោកប្រាស់ ភូតកុហក​ប្រជាពលរដ្ឋ​៕