សម្តេចតេជោ ហ៊ុន សែន ៖ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានជាង ៣០ភាគរយ ត្រឹមរយៈពេល២ខែ

ភ្នំពេញ ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥១ ប្រវែង ៣៧,៩៥ គីឡូម៉ែត្រ ចាប់ពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤) នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ត្រឹមតែរយៈពេល២ខែ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនមានចំនួនជាង ៣០ភាគរយ ដែលចំនួននេះ បានកើនឡើងជាង ២ខែដូចគ្នា បើធៀបកាលពីឆ្នាំ២០២១ ៕