ការបរិភោគ​មី​កញ្ចប់​​ញឹកញាប់​អាច​បង្ក​ហា​នីភ័យ​ខ្ពស់​ដល់​សុខ​ភាព ៖ បុរស​វ័យ​២៨​ឆ្នាំ​ម្នាក់​ទទួលរងជំងឺ​១៦​មុខ​ដោយសារ​ញ៉ាំ​មី​កញ្ចប់

ចិន ៖ យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Daily Mail បានឲ្យដឹងថា ការបរិភោគ​មី​កញ្ចប់​ជា​ញឹកញាប់​អាច​បង្ក​ហា​នីភ័យ​ខ្ពស់​ដល់​សុខ​ភាព​របស់​យើង​ ខណៈពេលដែល​អ្នក​ប្រហែល​មិន​ចាត់ទុក​ពួកវា​ថា​ ជា​អាហារ​សុខភាព​អ្នក​ប្រហែលជា​គិតថា ​ពួកវា​មិនអាក្រក់​ឬ​យ៉ាងហោចណាស់​មិនអាក្រក់​ដូចជា​ការ​ញ៉ាំ​ប៊ឺ​ហ្គ័​រ​ និង​ដំឡូងបារាំង ​ឬ​អាហារ​ហួស​ដឺ​ឡេ​។​

​ប៉ុន្តែ​ករណី​លោក Peng Fei អាចធ្វើឱ្យ​អ្នក​ពិចារណា​ឡើងវិញ​នូវ​ការចូល​ចិត្ត​ញ៉ាំ​មីកញ្ចប់​របស់គាត់​។​លោក Peng Fei មាន​អារម្មណ៍​អស់កម្លាំង​ណាស់​។ គាត់​ក៏មាន​ជំងឺខាន់លឿង (​ជំងឺ​លឿង​) សូម្បីតែ​ភ្នែក​របស់គាត់​ប្រែជា​ក្រហម​។​

​គាត់​សម្រេចចិត្ត​ហៅ​ម្តាយ​របស់គាត់​ទៅ​មន្ទីរពេទ្យ​ជាមួយ​គាត់​។​ បន្ទាប់ពី​ការធ្វើ​តេស្ត​វេជ្ជសាស្ត្រ​គាត់​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា ​មាន​ជំងឺ​ផ្សេងៗ​គ្នា​ចំនួន ១៦ ប្រភេទ​ដូចជា​ជំងឺថ្លើម បញ្ហា​ក្រពះ​ពោះវៀន ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់ ជាដើម​។​

​បន្ទាប់ពី​សួរ​អំពី​ទម្លាប់​ធម្មតា​របស់ លោក Peng គ្រូពេទ្យ​បាន​សន្និដ្ឋានថា ​ជំងឺ​របស់គាត់​គឺជា​ជំងឺថ្លើម​។​ឥឡូវនេះ​ថ្លើម​របស់គាត់​មាន​សមត្ថភាព​ធ្វើ 1/3 នៃ​មុខងារ​របស់​វា​។ នៅពេលដែល​ថ្លើម​មិនអាច​ធ្វើការ​បំបាត់​ជាតិពុល​បានល្អ​វា​អាច​ប៉ះពាល់​ដល់​សរីរាង្គ​ដទៃទៀត​បន្ទាប់មក​នាំឲ្យមាន​ជំងឺ​ផ្សេងៗ​។​

លោក Peng បាន​និយាយថា​ គាត់​បានចាប់ផ្តើម​ការងា​រ​ថ្មី​នៅ​ភោជនីយដ្ឋាន​អាហារ​រ​មួយ​ដែលមាន​ភាព​មមាញឹក​ណា​ស់ បន្ទាប់មក​គាត់​ត្រូវ​ញ៉ាំ​មី​កញ្ចប់​ដោយសារតែ​គាត់​រវល់​ជាមួយ​ការងារ​របស់គាត់​។ ​លើសពីនេះទៅទៀត​គាត់​ជារឿយៗ​តែងតែ​ជក់បារី​ទៀតផង​។ ទម្លាប់​អាក្រក់​ទាំងនេះ​បានកើត​ឡើងជា​យូរ​មកហើយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដែល​ធ្វើឱ្យ​ថ្លើម​របស់គាត់​ចុះខ្សោយ​។​

​ទីបំផុត​វា​បណ្តាលឱ្យ​ខូចខាត​ជាច្រើន ​និង​ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេងៗ​ទៀត​របស់គាត់​។​ ការ​ញ៉ាំ​មី​កញ្ចប់​នឹងមិន​សម្លាប់​អ្នក​ទេ​បើ​អ្នក​ញ៉ាំ​វា​យូរៗ​ម្តង ប៉ុន្តែ​នៅពេល​អ្នកមាន​ទម្លាប់​ញ៉ាំ​វា​ជំនួស​ម្ហូបអាហារ​ប្រចាំថ្ងៃ​ពិតណាស់​វា​នឹង​មាន​ហានីភ័យ​ខ្ពស់​ចំពោះ​សុខភាព៕