មិនធម្មតា ! Man Utd ប្រើពេលត្រឹម​៥​នាទី សម្អាត​ការិយាល័យ Mourinho ក្រោយ​បណ្តេញចេញពីតំណែង​

បាល់ទាត់ ៖ យោងតាម​ការចេញផ្សាយ​របស់​កាសែត The Sun បាន​ឲ្យ​ដឹងថា ក្រុម​បិសាច​ក្រហម Manchester United បាន​សំអាត​ការិយាល័យ​របស់លោក Jose Mourinho ត្រឹមតែ​៥​នាទី​បន្ទាប់ពី​គាត់​ត្រូវបាន​គេ​បណ្តេញចេញ​។​

​លោក Ed Woodward ប្រធាន​ក្លឹប Man Utd បាន​ឲ្យ​ដឹងថា ក្រោយពី​មើលឃើញ​ការដឹកនាំ​របស់​អតីត​អ្នកចាត់ការ​ទូទៅ Chelsea កាន់តែ​យ៉ាប់​ទៅៗ​នៅ​រដូវ​កាល​នេះ ទើប​លោក​សម្រេចចិត្ត​បញ្ចប់​តំណែង​លោកតែម្ដង​។​

​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ត្រូវបាន​ក្លឹប​ហៅ​បញ្ចប់​ការងារ​នៅ​នឹង​មុខ Carrington ដែលជា​កន្លែង​ហ្វឹកហាត់​របស់​បិសាច​ក្រហម​នៅពេល​ព្រឹក​ ​ហើយ​គ្រាន់តែ​បន្ទាប់ពី​គាត់​ត្រូវបានគេ​បណ្តេញចេញ​ភ្លាម បុគ្គលិក​សម្អាត​ត្រូវបាន​គេ​បញ្ជូន​ឲ្យ​ទៅ​សម្អាត​ និង​រើ​របស់របរ​របស់ Mourinho ចេញភ្លាម​។​

​របស់​ផ្ទាល់ខ្លួន​របស់ Mourinho ដែល​រួមមាន​រូបភាព​នៅលើ​ជញ្ជាំង ​និង​ពាន​ត្រូវបាន​គេ​ដាក់​ចូលក្នុង​ប្រអប់​មុនពេល​ប​ញ្ជូ​ល​ឲ្យ​លោក​។

​ប្រភព​មួយ​ពី​កីឡដ្ឋាន Old Trafford បាន​និយាយថា​ “​ក្លឹប​ហាក់​ដូច​គ្មាន​ភាព​មេត្តា​នៅ​ទីបញ្ចប់​។ គ្រាន់តែ​ប៉ុន្មាន​នាទី​បន្ទាប់ពី​ត្រូវបាន​គេ​បណ្តេញ​លោក​ចេញ ពួកគេ​ចូលក្នុង​ការិយាល័យ​រើ​ឥ​វ៉ាន់​ភ្លាម។​

​គួរ​បញ្ជាក់ថា លោក Mourinho បាន​ចំណាយពេល​២​រដូវ​កាល​កន្លះ នៅ​ជាមួយ Man Utd នឹង​ធ្លាប់ជួយ​ក្លឹប​ឈ្នះ​ពាន​៣​ដូចជា League Cup, FA Community Shield និង Europa League៕