ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ផលិតផលតាមមប្រព័ន្ធអនឡាញ ដែលគ្មានប្រភពច្បាស់លាស់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ បញ្ឈប់ការប្រើប្រាស់ផលិតផលតាមប្រព័ន្ធអនឡាញ ពិសេសតាមសង្គមទំនាក់ទំនង Facebook ដែលគ្មានប្រភពច្បាស់លាស់ និងគ្មានការចុះបញ្ជិកា គ្មានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់ការបាត់បង់អាយុជីវិត ដោយសារការគាំងបេះដូង របស់អ្នកប្រើប្រាស់ទៀតនោះ៕