មន្រ្តីសាខាកុងត្រូលខេត្តបាត់ដំបងរកឃើញ និងដកហូតទំនិញខូចគុណភាព១៧គីឡូក្រាមក្នុងផ្សារជ្រៃ ស្រុកថ្មគោល

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មន្រ្តីសាខាកុងត្រូលខេត្តបាត់ដំបងបានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់ សារធាតុ គីមី ហាមឃាត់ នៅផ្សារជ្រៃស្រុកថ្មគោលដកហូតបានទំនិញខូចគុណភាព១៧គីឡូក្រាមយកមករក្សាទុកដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៩ មន្រ្តីសាខាកុងត្រូលខេត្តបាត់ដំបងបានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរ ដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់និងទំនិញជាម្ហូបអាហារដែលដាក់ សារធាតុ គីមី ហាមឃាត់ នៅផ្សារជ្រៃស្រុកថ្មគោលដកហូតបានទំនិញខូចគុណភាព១៧គីឡូក្រាមយកមករក្សាទុកនៅសាខាខេត្តដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។

លោកប្រធានសាខាបាបញ្ជាក់ថា ដោយមានការណែនាំពីអគ្គនាយកដ្ឋានកាំកុងត្រូលជាប្រចាំសាខាកាំកុងត្រូលខេត្តបាត់ដំបងនិងមន្រ្តីជំនាញទាំងអស់តែងបានចុះត្រួតពិនិត្យនៅតាមទីផ្សារនានាក្នុងខេត្តដើម្បីទប់ស្កាត់ការតាំងលក់ទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់សុមាលភាពប្រជាពលរដ្ឋជាធំ។

លោកប្រធានបាបន្តថា មន្រ្តីសាខាទាំងអស់តែធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំ តាមរយ:បិទស្ទិកឃើ នៅនឹងកន្លែង ឬ ប្រព័ន្ធផ្សាយផ្សេងទៀតដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង ពីផលប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ និងបានអំពាវនាវដល់អាជីវករលក់ដូរនិងអ្នកប្រើប្រាស់នាំគ្នាចូលរួមទប់ស្កាត់និងឈប់លក់ទំនិញខូចគុណភាពបន្តទៀតផងដែរ៕