សូមប្រុងប្រយ័ត្ន ៖ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បានឆ្លងរាលដាល​ដល់​កម្ពុជា​ហើយ

​ភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា ខណៈ​នេះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​កម្ពុជា​ហើយ ហើយចាប់តាំងពី​ជំងឺ​នេះ​ឆ្លង​ចូលមក​ខេត្តរតនគិរី កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ ដែល​ត្រូវបាន​មន្ត្រី​ជំនាញ​រកឃើញ​នៅ​ស្រុក អូ​រយ៉ា​ដាវ ហើយ​បាន​សម្លាប់សត្វ​ជ្រូក​ប្រមាណ​៤០០​ក្បាល ដែល​សត្វ​ជ្រូក​ទាំងនេះ​ត្រូវបាន ដឹកនាំ​ចូល​ពី​ប្រទេស​វៀតណាម​។​

​មន្ត្រី​ដដែល​បញ្ជាក់ថា មន្ត្រី​ជំនាញ​បាន​រកឃើញ​ជំងឺ​នេះ​បាន​កើតមានឡើង នៅក្នុង​ភូមិ​សោម​កា​និ​ញ ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ប៉ុន្ដែ​បញ្ហា​នេះ​ត្រូវបាន​ក្រសួងកសិកម្ម និង​អាជ្ញាធរ បាននិងកំពុង​មាន​វិធានការ​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​ប្រភេទ​នេះ​។ យ៉ាងណាក៏ដោយ ជំងឺ​នេះ​មិន​ប៉ះពាល់ និង​ឆ្លង​ដល់​មនុស្ស​នោះឡើយ​ទេ ហើយ​សូមមេត្តា​កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ឲ្យ​សោះ ។ នេះ​ជាការ​អំពាវនាវ​របស់​មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល​កម្ពុជា ៕