ចូបៃដិន តេស្តវិជ្ជមានកូវីដ១៩ រយៈពេលប្រាំថ្ងៃជាប់គ្នា បន្ទាប់ពីលាប់ជំងឺនេះឡើងវិញ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន តេស្តឃើញវិជ្ជមានក្នុងរយៈពេលប្រាំថ្ងៃជាប់ៗគ្នា បន្ទាប់ពីលាប់ជំងឺនេះឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២។

លោក បៃដិន ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានកូវីដ១៩ ជាលើកដំបូងនៅថ្ងៃទី២១ ខែកក្កដា។ ជាមួយការប្រើប្រាស់ថ្នាំ Paxlovid ប្រាំថ្ងៃក្រោយមកគាត់ក៏តេសត្តឃើញអវិជ្ជមានឡើងវិញ ប៉ុន្តែបានធ្វើតេស្តវិជ្ជមានម្តងទៀតកាលពីថ្ងៃសៅរ៍កន្លងទៅនេះ៕