បុរសជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វា ត្រូវបានព្យាបាលជាសះស្បើយ តែនៅបន្តដាក់ឲ្យនៅដាច់ដោយឡែក ៧ថ្ងៃទៀត

ភ្នំពេញ ៖ បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា (Monkeypox) ត្រូវបានក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ព្យាបាលជាសះស្បើយហើយ ប៉ុន្តែមិនទាន់អនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យនោះទេ គឺត្រូវបន្តដាក់ឲ្យនៅដាច់ដោយឡែកចំនួន៧ថ្ងៃទៀត ដើម្បីប្រាកដថា ជាសះស្បើយជាស្ថាពរ។

សូមជម្រាបថា បុរសជនជាតិនីហ្សេរីយ៉ាកើតជំងឺអុតស្វា ឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM) អាយុ២៧ឆ្នាំ បានចេញពីប្រទសថៃមកកាន់កម្ពុជា ហើយត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពីពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕