ក្រសួងសុខាភិបាល​ហាម​លក់​និង​ប្រើប្រាស់​ផលិតផល​ផ្សព្វផ្សាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Beauty Products Original

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញ​នូវ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា Beauty Products Original កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​Eight Pack ជាច្រើន​មុខ​ដែល​គ្មាន​ចុះបញ្ជី​កា គ្មាន​ការត្រួតពិនិត្យ​គុណភាព គ្មាន​ច្បាប់​ធនុ​ញ្ញាត ដូចជា Eght Pack ឯកទេស​សម្រក​ខ្លាញ ១០០ % និង ផលិតផល​ឯកទេស​សម្រក​ខ្លាញ់​ដទៃ​ផ្សេងទៀត ។

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា គណនី​ហ្វេ​ស​ប៊ុ​ក​នេះ ផ្សព្វផ្សាយ​បំ​ភ្លើ​ស​ហួស​ពី​ការពិត និង គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ។ ដើម្បី​ចៀសវាង​ខាតបង់​ប្រាក់ និង​ប៉ះពាល់​ដល់​សុខភាព ឬ អាច​ឈានដល់​បាត់បង់​អាយុជីវិត របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល សូម​ជូនដំណឹង​ដល់​សាធារណជន បញ្ឈប់​ការប្រើប្រាស់ ផលិតផល​ខាងលើនេះ ជាបន្ទាន់៕