ប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងបានជំរុញដល់ប្រធានស្រុកប្រត្តិបត្តិផ្សព្វផ្សាយ និងស្រង់ស្ថិតិដល់សេវាឯកជនពេទ្យភូមិ (អត់ច្បាប់)  

ខេត្តស្វាយរៀង ៖ លោក កែរ រដ្ឋា ប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងបានជំរុញដល់ប្រធានស្រុកប្រត្តិបត្តិ (OD) និងប្រធានមណ្ឌលសុខភាពគ្រប់ក្រុងស្រុកត្រូវចុះផ្សព្វផ្សាយ និងស្រង់ស្ថិតិដល់សេវាឯកជនពេទ្យភូមិ (អត់ច្បាប់) ដែលដើរចាក់ថ្នាំមិនមានសញ្ញាប័ត្រទទួលស្គាលពីក្រសួងសុខាភិបាលហើយបើមិនព្រមស្ដាប់ការណែនាំនៅតែបន្តទៀតខាងមន្ទីនិងធ្វើការចុះផ្សាយជាសាធារណះព្រមទាំងដាក់ពាក្យបណ្ដឹងឡើងទៅតុលាការចាត់ការតាមច្បាប់។

ការលើកឡើងបែបនេះរបស់លោកកែរ រដ្ឋាបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ក្នុងកិច្ចប្រជុំផ្សព្វផ្សាយដល់ប្រធានស្រុកប្រត្តិបត្តិ(OD)និងប្រធានមណ្ឌលសុខភាពគ្រប់ក្រុងស្រុកចុះស្រង់ស្ថិតិដល់សេវ៉ាឯកជនពេទ្យភូមិដែលដើរចាក់ថ្នាំមិនមានសញ្ញាប័ត្រពីក្រសួងសុខាភិបាល។

លោកក៏បានក្រើនរំលឹកដល់ក្រុមពេទ្យទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋ គោរពក្រមសីសធម៌ថ្លៃថ្នូរ ហើយមិនត្រូវគិតលុយជាធំទេ ដោយត្រូវប្រកាន់អាកប្បិកិរិយាសមរម្យ ដល់អ្នកជំងឺ។

ក្នុងឱកាសនោះលោកក៍បានផ្តាំផ្ញើរដល់ប្រធានស្រុកប្រត្តិបត្តិ (OD) និងប្រធានមណ្ឌលសុខភាពគ្រប់ក្រុងស្រុកត្រូវធ្វើយ៉ាងណាផ្សព្វ ផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋអំពីការរីកចម្រើន និងការផ្តល់សេវ៉ានានា លើវិស័យសុខាភិបាល ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពចូលរួមពិគ្រោះពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យរដ្ឋកាន់តែច្រើនឡើងថែមទៀត៕ ដោយ ៖ ភក្តី