រាយ​ខ្សែលួស​ភ្ជាប់​ចរន្ត​ការពារសត្វ​កណ្តុរ បណ្តាល​ឲ្យ​ឆក់​​យុវជនម្នាក់ស្លាប់​លើ​ភ្លឺស្រែ

ខេត្ត​កណ្តាល ៖ យុវជន​ម្នាក់​ខណៈ​កំពុងនិយាយ​ទូរស័ព្ទ ហើយ​ដើរ​លើ​ភ្លឺស្រែ​ប៉ះ​ខ្សែលួស​ដែល​រាយ​មានភ្ជាប់​ជាមួយ​ចរន្តអគ្គិសនី​ដើម្បី​ឆក់​សត្វ​កណ្តុរ​កុំ​ឲ្យ​ចូល​ស៊ី​ស្រូវ បណ្តាល​ឲ្យ​ឆក់​ស្លាប់​នៅ​កន្លែងកើតហេតុ ។​ ហេតុការណ៍​នេះ​​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​២៣​និង​៣០​នាទី ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ដីស្រែ​ក្រោយ​ភូមិ​ខ្នោ​ការ ភូមិ​ខ្នោ​ការ ឃុំ​បា​រុង ស្រុក​ល្វាឯម ខេត្តកណ្ដាល។​

​ជនរងគ្រោះឈ្មោះ​ ប្រឹម ម៉េង​ស្រៀ​ង អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ​រោងចក្រ​ ទីលំនៅ​ភូមិ​ខ្នោ​ការ ឃុំ​បា​រុង ស្រុកល្វាឯម ខេត្តកណ្ដាល​។ ចំណែក​​អ្នក​រាយ​ខ្សែ​លួស ឈ្មោះ ជុំ ម៉ា​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជន​ជាត​ខ្មែរ ទីលំនៅ​ភូមិ​ខ្នោ​ការ ឃុំ​បា​រុង ស្រុកល្វាឯម ខេត្តកណ្ដាល។

​ក្រោយ​កើតហេតុ សម​ត្វ​កិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ប្រមូលយក​វត្ថុតាង​មាន អាគុយ​០១ កម្លាំង​៥០​អំពែ​, ដុំ​ឆក់​០១ និង​ខ្សែលួស និងអ្នករាយខ្សែលួសសម្រាប់ឆក់សត្វកណ្តុរ ក៏ត្រូវសមត្ថកិច្ចខ្លួនផងដែរ ។

​បច្ចុប្បន្ន សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕