Manny Pacquiao នឹង​ជួប Keith Thurman នៅ​ខែកក្កដា

កីឡា ៖ អតីត​ម្ចាស់​ពិភពលោក Manny Pacquiao នឹង​វិលត្រឡប់​ទៅកាន់​សង្វៀន​ជាថ្មី​ម្ដងទៀត​ដើម្បី​ប្រកួត​ជាមួយនឹង​កីឡាករ Keith Thurman ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ WBA ក្នុង​ខែកក្កដា​ខាងមុខនេះ​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC​។​

​អ្នក​ប្រដាល់​សញ្ជាតិ​ហ្វីលីពីន​វ័យ ៤០ ឆ្នាំ​រូបនេះ​នឹង​ជួប​ជាមួយ​កីឡាករ Thurman ដើម្បី​ដណ្ដើម​ខ្សែក្រវាត់ WBA Welterweight នៅ​ថ្ងៃ​សៅរ៍​ទី ២០ ខែកក្កដា ខណៈ​ទីតាំង​នៃ​ការប្រកួត​មិនទាន់​បញ្ជាក់​នៅឡើយ​។

Thurman ដាក់​គោលដៅ​ការពារ​ខ្សែក្រវាត់ WBA super welterweight តតាំង​នឹង​ម្ចាស់​ខ្សែ ក្រវាត់ ៨ ស្ថាប័ន​។ “​នេះ​ជាការ​ប្រកួត​ដ៏​ធំ​បំផុត​ឆ្នាំនេះ​”៕