EU បើកភ្លើង​ខៀវ​សម្រាប់​បេសកកម្ម​បណ្តុះបណ្តាល​ទាហាន​អ៊ុយ​ក្រែ​ន ត្រៀមប្រយុទ្ធ​នឹង​រុស្ស៊ី​

ឡុង​ដ៍ ​៖ ប្រធាន​គោលនយោបាយ​ការបរទេស​របស់​ប្លុក​នេះ បាន​និយាយថា រដ្ឋមន្ត្រី​ការពារជាតិ​សហភាព​អឺរ៉ុប អាច​នឹង​យល់ព្រម​ជាគោលការណ៍ នៅ​ថ្ងៃ​អង្គារ​នេះ លើ​ការបង្កើត​បេសកកម្ម​ហ្វឹកហ្វឺន​យោធា​អ៊ុយ​ក្រែ​ន​។​

រទេស​សហភាព​អឺរ៉ុប​ជាច្រើន បាន​ហ្វឹកហាត់​ទាហាន​អ៊ុយ​ក្រែ​ន មួយរយៈ​ដោយឡែកៗ​ពីគ្នា ដែល​ភាគច្រើន​អាចឱ្យ​ពួកគេ​ធ្វើ​ប្រតិបត្តិការ​អាវុធ​ដែល​ប្រទេស​លោកខាងលិច កំពុង​ប្រគល់ឱ្យ ដើម្បី​ជួយ​ប្រយុទ្ធ​ក្នុង​សមរភូមិ​ជាមួយ​រុស្ស៊ី​។​

ប្រធាន​គោលនយោបាយ​ការបរទេស​លោក Josep Borrell បាន​និយាយ នៅពេល​លោក មកដល់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​សហភាព​អឺរ៉ុប នៅ​ទីក្រុង Prague ថា ស្ថានភាព​នៅលើ​ដី​នៅតែ​បន្ត​អាក្រក់​ខ្លាំង​។​

លោក Borrell ក៏បាន​លើកឡើងថា យើង​នឹង​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន ជាមួយនឹង​គំនិត​ផ្តួចផ្តើម​ដូចជា​បេសកកម្ម​បណ្តុះបណ្តាល​នេះ ដោយ​បន្ថែមថា កិច្ចព្រមព្រៀង​នយោបាយ​រួមមួយ (​នៅក្នុង​បេសកកម្ម​បណ្តុះបណ្តាល​រួមគ្នា​) គឺជា​អ្វីដែល​ខ្ញុំ​គិតថា គួរតែ​កើតមាន ហើយ​សង្ឃឹមថា យើង​នឹងមាន​ភ្លើង​ខៀវ​ខាង​នយោបាយ​សម្រាប់​បេសកកម្ម​នេះ​។ ប៉ុន្តែ​លោក មិនបាន​បញ្ជាក់​ឲ្យ​លម្អិត​ពី​បេសកកម្ម​នេះ​ទេ​៕