Hazard នឹងចូលរួម​ជាមួយ Real ក្រោយ​បញ្ចប់​វគ្គ​ផ្តាច់ព្រ័ត្រ Europa League

បាល់ទាត់ ៖ Real Madrid នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​នូវ​ការចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Eden Hazard ពី Chelsea ក្រោយ​បញ្ចប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Europa League នៅ​រដូវ​កាល​នេះ​។​ នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន Sports​។​

​របាយការណ៍​ដដែល​បាន​បន្តថា Real នឹង​ចុះកិច្ចសន្យា​ទិញយក Hazard ពី​ក្រុម​តោ​ខៀវ Chelsea ក្នុងតម្លៃ ១០០​លាន​អឺរ៉ូ​។​ របាយការណ៍​ដដែល​នេះ​បាន​បញ្ជាក់ថា កិច្ចសន្យា​នេះ​នឹង​កើតមានឡើង​ដោយ​ចៀស​មិន​ផុត ព្រោះ​ទំនាក់ទំនង​រវាង​សាមីខ្លួន​ផ្ទាល់ រួម​នឹង​គ្រូបង្វឹក​របស់ Real Madrid គឺ​លោក Zinedine Zidane​។

​យ៉ាងណាក្តី ព័ត៌មាន​នៃ​ការលេចឮ​ការចង់បាន Hazard ពី​សំណាក់​ក្លិប Real Madrid បាន​កើតមាន​តាំងពី​អំឡុង​ខែកុម្ភៈ​មកម្ល៉េះ ខណៈដែល Hazard ផ្ទាល់​ក៏​ធ្លាប់បាន​បង្ហើប​ថា រូបគេ​បានធ្វើការ​សម្រេចចិត្ត​រួចហើយ​ចំពោះ​អនាគត​ក្លិប​ដែល​គេ​នឹង​បន្ត​នាពេលខាងមុខ​។​

​គួរ​បញ្ជាក់ថា Hazard បានបង្ហាញ​ខ្លួន​ចំនួន ៣៥១ លើក​សម្រាប់​ក្រុម​តោ​ខៀវ​ហើយ​បានឈ្នះ​ពាន​កិត្តិយស​ធំ ៗ ចំនួន ៥ រួមទាំង​ក្របខ័ណ្ឌ Premier League នៅ​ឆ្នាំ ២០១៥ និង​ឆ្នាំ ២០១៧ ។​

​ខ្សែប្រយុទ្ធ​របស់​ក្រុម Barcelona គឺ​កីឡាករ Philippe Coutinho ត្រូវបាន​គេ​និយាយថា​ត្រូវបាន​ជំនួស Hazard នៅ​ក្រុម​តោ​ខៀវ Chelsea ខណៈដែល​កីឡាករ Christian Pulisic ក៏​នឹងចូលរួម​ជាមួយ​ក្រុម Borussia Dortmund ផងដែរ​៕