Man City ត្រៀម​ប្រាក់​២០០​លាន​ផោន​ទិញ​កីឡាករ​ឆ្នើម​៤​រូប​

បាល់ទាត់ ៖ Manchester City បាន​ត្រៀម​ទឹកប្រាក់​ប្រមាណ ២០០​លាន​ផោន ដើម្បី​គ្រោង​ទិញ​កីឡាករ​ឆ្នើមៗ​វ័យក្មេង ៤​នាក់​ចូល​បន្ថែមទៀត សម្រាប់​ត្រៀម​ការពារ​តំណែង​ជើងឯក​នៅ​រដូវ​កាល​ក្រោយ ក៏ដូចជា​ចង់​ប្រជែង​យកពាន UEFA Champions League​។​

​កីឡាករ​៤​រូប​ដែល Man City ត្រៀម​ទិញ​យកមក​ពង្រឹង​ក្រុម​នោះ​រួមមាន ខ្សែបម្រើ Rodri របស់​ក្លឹប Atletico Madrid ជា​គោលដៅ​ធំ និង​មានតម្លៃ​ប្រហែល ៦០​លាន​ផោន​។ ខ្សែប្រយុទ្ធ Luka Jovic របស់​ក្លឹប Frankfurt មានតម្លៃ​ប្រហែល ៥០​លាន​ផោន និង​ខ្សែបម្រើ Houssem Aouar របស់​ក្លឹប Lyon រួមទាំង​ប្រធាន​ក្រុម Ajax ខ្សែការពារ Matthijs de Ligt ក៏​ស្ថិតក្នុង​គម្រោង​ទិញ​ចូល​ដូចគ្នា​៕