នាយករដ្ឋមន្រ្តីនេប៉ាល់ អញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេច ហេង សំរិន នៅវិមានរដ្ឋសភា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តីនេប៉ាល់ ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) បានអញ្ជើញជួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា។

សូមជម្រាបថា នាយករដ្ឋមន្រ្តីនេប៉ាល់ លោក ខេភី សាម៉ាអូលី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោង ៣៖០០នាទីនារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕