សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលជួបសវនាការជាមួយនាយករដ្ឋមន្រ្តីនេប៉ាល់ 

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសវនាការជាមួយលោក ខេភី សាម៉ាអូលី Khadga Prasad Sharma Oli នាយករដ្ឋមន្រ្តីនេប៉ាល់ នៅរាជធានីភ្នំពេញ ខណៈលោក អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

សូមជម្រាបថា នាយករដ្ឋមន្រ្តីនេប៉ាល់ លោក ខេភី សាម៉ាអូលី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោង ៣៖០០នាទីនារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕