KCNA ៖ កូរ៉េខាងជើងជំរុញឱ្យសហរដ្ឋអាមេរិកបញ្ជូននាវាដែលរឹបអូសដោយគ្មានការពន្យារពេល

កូរ៉េខាងជើង ៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង  KCNA បានរាយការណ៍ថា កូរ៉េខាងជើងជំរុញឱ្យសហរដ្ឋអាមេរិកបញ្ជូននាវាដែលរឹបអូសដោយគ្មានការពន្យារពេល និងបានចាត់ទុកថា ការចាប់របស់ខ្លួនពីសំណាក់សហរដ្ឋអាមេរិកគឺជា ដោយផ្ទាល់លើកិច្ចព្រមព្រៀងកំពូលកាលពីថ្ងៃទី១២ ខែមិថុនា។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CGTN នៅមុននេះបន្តិច។

សូមរម្លឹកថា កាលពីសប្តាហ៍មុនអាមេរិកបានរឹបអូសនាវាដឹកទំនិញរបស់កូរ៉េខាងជើងដោយចោទប្រកាន់ថា រំលោភលើការដាក់ទណ្ឌកម្មអន្តរជាតិចំពេលមានភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕