យន្តហោះដឹកទំនិញរបស់ចិនបានមកដល់ប្រទេសវេណេស៊ុយអេឡា

វ៉េណេស៊ុយអេឡា ៖ ក្រសួងដឹកជញ្ជូនរបស់ប្រទេសវ៉េណេស៊ុយអេឡាបានប្រាប់ទូរទស្សន៍ CNN ថាយន្តហោះដឹកទំនិញចិនមួយគ្រឿងបានមកដល់រដ្ឋធានីការ៉ាកាសរបស់វ៉េណេស៊ុយអេឡាកាលពីថ្ងៃចន្ទ (ម៉ោងក្នុងតំបន់)។

យន្តហោះនេះត្រូវបានដឹកជំនួយសម្រាប់ប្រទេសក្រីក្រដែលមានបរិក្ខារពេទ្យចំនួនប្រហែល២ លានគ្រឿងរួមទាំងថ្នាំពេទ្យ និងសម្ភារវះកាត់។ ការផ្គត់ផ្គង់នឹងត្រូវបានចែកចាយដោយភ្នាក់ងារដែលត្រូវបានកំណត់ដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតីនី កូឡា ម៉ាឌូរ៉ូ។

កាលពីខែមីនាទូរទស្សន៍ចិន CGTN បានរាយការណ៍ថា យន្ដហោះផ្ទុកជំនួយជាថ្នាំពេទ្យ និងបរិក្ខាពេទ្យ៦៥តោនបានចុះចតនៅទីក្រុងការ៉ាសាក់ដែលជាការបញ្ជូនសម្ភារៈជំនួយសង្គ្រោះបន្ទាន់ទៅឱ្យវេណេហ្សុយអេឡាពីប្រទេសចិន៕