WhatsApp ៖ ក្រុម Hackers លួច​ដំឡើង​កម្មវិធី​ស៊ើបការណ៍​លើ​ទូរស័ព្ទដៃ​

​បរទេស ៖ ក្រុម Hacker បាន​លួច​ដំឡើង​កម្មវិធី​ស៊ើបការណ៍​លើ​ទូរស័ព្ទដៃ​តាមរយៈ និង​ឧបករណ៍​ផ្សេងទៀត​ដែលមាន​ប្រើប្រាស់​កម្មវិធី WhatsApp​។​ នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC​។​

WhatsApp ដែល​គ្រប់គ្រង​ដោយ​ហ្វេ​ស​ប៊ុ​កបាន​និយាយថា​ក្រុម Hackers បាន​ប្រើប្រាស់​កម្មវិធី Voice calling របស់ WhatsApp ដើម្បី​ដំឡើង​កម្មវិធី​ស៊ើបការណ៍​នៅលើ​ទូរស័ព្ទដៃ តាមរយៈ​ការបញ្ជា​ពី​ចំងាយ​ឱ្យ កម្មវិធី​នេះ​ដំណើរ​ការណ៍​ដោយ​ខ្លួនឯង​។

​យោងតាម​របាយការណ៍​ពី​សារព័ត៌មាន Financial Times Hackers អ៊ីស្រាអែល​មួយក្រុម​ឈ្មោះ NSO Group គឺជា​អ្នក​នៅ​ពីក្រោយ ការវាយប្រហារ​នេះ​ដែល​ត្រូវបាន​រាយការណ៍​ជា​លើកដំបូង​កាលពីដើម​ខែឧសភា​កន្ល​ង​ទៅ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ WhatsApp បាន​ជំរុញ​អ្នកប្រើប្រាស់​របស់ខ្លួន​ចំនួន​១,៥​ពាន់​លាន​នាក់​ឱ្យធ្វើ​បច្ចុប្បន្នភាព​កម្មវិធីរ​បស់​ខ្លួន​ជាការ​ប្រុងប្រយ័ត្ន​បន្ថែម​៕